website_news:2021130507

ពលករ មកពីថៃ ៤នាក់ទៀត រកឃើញឆ្លងកូវីដ១៩ ពេលមកដល់ខេត្តបាត់ដំបង

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២១

(ខេត្តបាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសថា លទ្ធផលវិភាគវត្ថុសំណាក រកវីរុសកូវីដ១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ ជាពលករ វិលត្រឡប់មកពីប្រទេសថៃ។ ពលករទាំង ៤នាក់ មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៥៩ឆ្នាំ មានស្រុកកំណើតនៅស្រុបវេល និងស្រុកសំពៅលូន ខេត្តបាត់ដំបង បានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កកម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្តា ក្នុងស្រុកភ្នំព្រឹក។ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសថា ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីឌ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ៧១នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៤២នាក់៕

website_news/2021130507.txt · Last modified: 2021/05/13 12:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki