website_news:2021130704

ជនជាតិវៀតណាម៣នាក់ និងអ្នករត់ម៉ូតូឌុប២នាក់មានបំណងលួចឆ្លងដែន ត្រូវកម្លាំងចម្រុះឃាត់ខ្លួន

http://nokorwatnews.com/ 10/07/2021

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងអ្នករត់ម៉ូតូឌុបចំនួនពីរនាក់ នៅវេលាម៉ោង០៦ និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគោលដៅត្រួតពិនិត្យមុខប៉ុស្តិ៍សិលាខ្មែរស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ក្នុងប្រត្តិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើ និងអ្នកម៉ូតូឌុបចំនួន២នាក់នោះ សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនជនជាតិវៀតណាមដែលមានបំណងឆ្លងដែនពីប្រទេថៃមកកម្ពុជា ។

សមត្ថកិច្ចបញ្ជាក់ថា មុននឹងទៅឃាត់ខ្លួនសួរនាំអ្នកគួរឲ្យសង្ស័យទាំងនេះគឺកម្លាំងសមត្ថកិច្ចឃើញអ្នករត់ម៉ូតូឌុប២នាក់ បានឌុបជនជាតិវៀតណាមតាមផ្លូវបម្រុងឆ្ពោះចូលក្រុងប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសវៀតណាម ក៏ត្រូវសមត្ថកិច្ចឈរជើងតាមគោលដៅហៅសួរនាំតែម្ដង។ ក្រោយពីសមត្ថកិច្ចសួរនាំរួចរាល់ កម្លាំងនគរបាលការពាព្រំដែនគោកលេខ៩១១ រួមកងកម្លាំងយោធាដឹងថា ជនជាតិវៀតណាមទាំងនេះឆ្លងដែនចូលកម្ពុជាខុសច្បាប់ក៏បានធ្វើការឃាត់ខ្លួនហើយប្រគល់ពួកគេជូនកម្លាំងប៉ុស្តិ៍រដ្ឋបាល ដើម្បីសា្រវជ្រាវ សួរនាំរកអ្នកពាក់ព័ន្ធបន្ត៕

website_news/2021130704.txt · Last modified: 2021/07/13 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki