website_news:2021130705

ផ្ទុះខ្លាំង ក្នុងខេត្តមួយនេះ រកឃើញពលករមកពីប្រទេសថៃ ជាង ២០០នាក់ វិជ្ជមានកូវីដ១៩

https://news.sabay.com.kh/ 12/07/2021

ពលករជាច្រើននាក់មកពីប្រទេសថៃ ដែលចូលមកខេត្តឧត្ដរមានជ័យ រកឃើញមានវិជ្ជមានកូវីដ១៩ ។ នេះបើតាមទិន្នន័យដែលទទួលបានពីរដ្ឋបាលខេត្ត នៅថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២១នេះ។ នាថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២១ ខេត្តឧត្តរមានជ័យ បានរកឃើញករណីឆ្លងថ្មី ចំនួន ២៤០ នាក់ ដែលក្នុងនោះ ពលករ ២៣៩ នាក់ ដែលមកប្រទេសថៃ មានវិជ្ជមានកូវីដ១៩ និង ១ នាក់ ជាករណីឆ្លងក្នុងសហគមន៍។ គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៨២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៧៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣៧១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៤៥០ នាក់ និងស្លាប់ចំនួន ០៤នាក់ ៕

website_news/2021130705.txt · Last modified: 2021/07/13 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki