website_news:2021130706

តុលាការខេត្តស្រះកែវ ចេញដីកាចាប់ខ្លួនមេខ្យល់ខ្មែរម្នាក់ នាំពលករឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ១១ កក្កដា ២០២១ ដោយ deth leng

តុលាការខេត្តស្រះកែវ បានចេញដីកាចាប់ខ្លួន មេខ្យល់ខ្មែរម្នាក់ ស្នាក់នៅ ក្នុងបន្ទប់ជួលលេខ២៨ ផ្លូវសុរ៉ៅ ខ្លង ខណ្ឌបាងឆាន់ ទីក្រុងបាងកក ដោយបានចោទប្រកាន់ថា ករណីនាំពលករខ្មែរឱ្យចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់។ បុរសជនសង្ស័យ មានឈ្មោះ វ៉ន បំរ៉ុង អាយុ ៤៤ ឆ្នាំ បានឃុបឃិតជាមួយមេខ្យល់ថៃ ៣ នាក់ទៀត ដែលតម្រួតថៃចាប់បាន កាលពីថ្ងៃទី ២៥ ខែមីនា ជាមួយពលករខ្មែឬ ២៦ នាក់។ ពួកគេបាននាំពលករខ្មែរ ២៦ នាក់ ចូលទឹកដីថៃ ជាថ្នូរនឹងប្រាក់ ១០០០ ទៅ ១៥០០ បាត៕

website_news/2021130706.txt · Last modified: 2021/07/13 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki