website_news:2021130707

បុរសម្នាក់សង្ស័យនាំពលករខ្មែរឆ្លងដែនខុសច្បាប់ដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ សមត្ថកិច្ចថៃឃាត់ខ្លួន

http://nokorwatnews.com/ 11/07/2021

ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ជនជាតិខ្មែរសង្ស័យនាំពលករឆ្លងដែនខុសច្បាប់នៅដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវកម្លាំងនគបាលអន្តោប្រវេសន៍ថៃ បាននាំដីការរបស់សាលាដំបូងខេត្តស្រះកែវ លេខจ-146/2564 ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ចូលទៅចាប់ខ្លួន។ សមត្ថកិច្ចចាប់ខ្លួនបុរសនោះមានឈ្មោះ វ៉ន ប្រង ហៅ(ជាងវែង) អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ខណៈកំពង់ស្នាក់នៅក្នុងបន្ទប់ជួលលេខ២៨ ក្រុងបាងកក ។

សេចក្ដីរាយការពីព័ត៌មានថៃប្រាប់ថា បុរសរូបនេះត្រូវសមត្ថកិច្ចចោទពីបទឃុបឃិតគ្នាជួយលាក់បាំង ឬជួយឧបត្ថមបុគ្គលអន្តោប្រវេសន៍ លួចចូលប្រទេសថៃដោយមិនបានអនុញ្ញាត។ ការចាប់ខ្លួនខាងលើ ជាលទ្ធផលផ្ដើមចេញកាលពីថ្ងៃទី២៥ មិថុនា កន្លងមក អង្គភាពចំពោះកិច្ចស្រុកតាព្រះយ៉ា មើលការខុសត្រូវព្រំដែនថៃ-កម្ពុជា ច្រកព្រំដែនស្រះកែវ បានចាប់ឃុំខ្លួនជនជាតិថៃ៣នាក់ ដែលជាមេខ្យល់នាំពលករខ្មែរសរុបទាំងអស់២៦នាក់ ដែលដើរចូលមកតាមច្រករបៀង ដើម្បីលួចចូលមកប្រទេសថៃ ត្រង់បរិវេណស្រុកតាព្រះយ៉ា ដោយមានគោលដៅឆ្ពោះទៅទីក្រុងបាងកក។ ក្រោយពីការព្យាយាមបំបែកសំណុំរឿងខណៈកើតហេតុ រកឃើញទិន្ន័យថា បុរសឈ្មោះ ជាង វែង គឺជាមនុស្សម្នាក់ដែលចូលរួមក្នុងបណ្ដាញ ដែលមានឈ្មោះ ជា ជាមេក្លោង និងនៅពេលចាប់ខ្លួនបុរសម្នាក់នេះរត់គេចខ្លួនបាន។

ដោយឈ្មោះ ជា បានប្រគល់ភារកិច្ចឲ្យជាង វែង បើករថយន្តដឹកទំនិញ រួមជាមួយបក្ខពួកមួយចំនួនជាដៃគូមិនតិចជាង៣-៤គ្រឿង ពីក្រុងបាងកក មកទទួលពលករដែលលួចឆ្លងដែនពីនៅក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ តាមចំណុចដែលបានណាត់ទុក”តែនៅថ្ងៃកើតហេតុ សមត្ថកិច្ចថៃអាចចាប់ឃុំខ្លួនមេខ្យល់ជនជាតិថៃ និងពលករខ្មែរទាំងអស់បានមុន ទើបធ្វើឲ្យបុរសរួបនេះរត់គេចពីព្រំដែនត្រឡប់មកក្រុងបាងកកវិញ ដោយឡែកថ្លៃឈ្នួលក្នុងការនាំពលករបុរសខាងលើបានលុយក្នុងពលករម្នាក់ពី១,០០០បាត-១,៥០០បាត ក្នុងការដឹកពលករចូលក្រុងបាងកកក្នុងមួយជើងៗ នឹងនេះជាមូលហេតុសំខាន់ដែលធ្វើឲ្យពលករខ្មែរទាំងនេះ ចេះតែហូរចូលក្នុងប្រទេសថៃបាន ៕

website_news/2021130707.txt · Last modified: 2021/07/13 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki