website_news:2021130805

ប្រជាពលរដ្ឋខ្មែរចំនួន៣០នាក់ត្រូវគេនាំមកទម្លាក់ចោលនៅក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃ

http://cambodiapolice.com/policekh/ 4:48 pm 11 សីហា 2021

អាជ្ញាធរស្រុកខ្លងហាត ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានឈុតខ្មៅទី១៣ និងនគរបាលស្រាវជ្រាវខេត្តស្រះកែវ និងអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានចូលទៅត្រួតពិនិត្យប្រជាពលរដ្ឋខ្មែរ (ប្រុសចំនួន១២នាក់ និងស្រី១៨នាក់) សរុបចំនួន៣០នាក់ ដែលចូលមកប្រទេសថៃមិនបានទទួលការអនុញ្ញាត ត្រូវបានគេនាំមកទម្លាក់នៅលើផ្លូវជាតិ ក្នុងភូមិសាស្ត្រភូមិវ៉ាំងចើក ឃុំត្រៃដៀវ ស្រុកខ្លងហាត ខេត្តស្រះកែវ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ២០គីឡូម៉ែត្រ ដើម្បីឲ្យធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ ក្នុងអំឡុងស្ថានការណ៍វិបត្តិកូវីដ-១៩ ដែលកន្លែងធ្វើការភាគច្រើនទទួលរងផលប៉ះពាល់ជំងឺនេះមិនមានការងារធ្វើ ។

សមត្ថកិច្ចថៃបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពលរដ្ឋខ្មែរទាំងអស់ខាងលើ បានធ្វើដំណើរមកពីខេត្តឈុនបុរី ចំនួន២៥នាក់ ក្រុងបាងកក ចំនួន៣នាក់ និងសមុទ្រប្រាកាន ចំនួន២នាក់ ពួកគាត់ចង់ធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ តែត្រូវសមត្ថកិច្ចថៃប្រទះឃើញមុន ។ ក្រោយពីសួរនាំរួចសមត្ថកិច្ចថៃ បាននាំពលរដ្ឋខ្មែរទាំងអស់ឡើងជិះរថយន្តយោធា ដឹកទៅឯចំណុចស្នាក់បណ្ដោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងដែលប្រទេសកម្ពុជាប្រកាសបិទខ្ទប់ ហាមចេញ-ចូលព្រំដែន ដើម្បីរង់ចាំការអនុញ្ញាតិឲ្យវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ៕

website_news/2021130805.txt · Last modified: 2021/08/13 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki