website_news:2021130806

កម្លាំងនគរបាលកម្ពុជា សហការជាមួយកម្លាំងយោធា បានទទួលប្រជាពលរដ្ឋ ដែលមានបំណងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ

http://cambodiapolice.com/policekh/ 1:18 pm 11 សីហា 2021

ខេត្តបាត់ដំបង ៖ នៅយប់ថ្ងៃអង្គារ ២កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនចក្រី ចំនួន៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សុខ-ផា(នាយរងប៉ុស្តិ៍)សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២,វរសេនាតូចលេខ១ ចំនួន៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន-វន្នី (មេបញ្ជាការ គ) បានទំនាក់ទំនងនិងសហការជាមួយភាគីយោធាថៃកងអនុសេនាធំលេខ១១១៣នៃវរសេនាធំលេខ១៣ ចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ប្រាក់វ៉ាត់-ស៊ុទ្ធិប៊ុត (មេបញ្ជាការ) បានធ្វើការប្រគល់-ទទួលប្រជាពលរដ្ឋយើង ចំនួន៣០នាក់,ស្រី១៨នាក់ ដែលមានបំណងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដើម្បីទទួលយកបងប្អូនប្រជាពលរដ្ឋយកទៅកាន់ជំរកស្នាក់នៅបណ្តោះអាសន្នក្នុងទឹកដីថៃទល់មុខប៉ុស្តិ៍ព្រំដែនចក្រីគ្រប់គ្រង ក្នុងភូមិសាស្ត្រ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

website_news/2021130806.txt · Last modified: 2021/08/13 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki