website_news:2021130811

ពលករខ្មែរដែលឃាត់ជាប់នៅតាមព្រំដែន ត្រូវបញ្ជូនទៅពិនិត្យសុខភាព ស្អែកនេះ

https://kohsantepheapdaily.com.kh/ ១២ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១៨:០១

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំដែន តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ មេរោគកូវីដ-១៩ បម្លែងថ្មី ប្រភេទដែលតា (Delta) គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងអន្តរាគមន៍ នៃកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ពលករ អោយនៅសម្រាកបណ្តោះអាសន្ន នៃម្ខាងព្រំដែន ក្នុងទឹកដីថៃ សរុបចំនួន១៤៧នាក់ ។ ពលករទាំងអស់ នឹងបញ្ជូនទៅត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីថ្ងៃបញ្ចប់ នៃការបិទខ្ទប់ព្រំដែន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ ៕

website_news/2021130811.txt · Last modified: 2021/08/13 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki