website_news:2021130902

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដាក់បទបញ្ជាបន្តរឹតបណ្តឹងល្បាតខ្សែព្រំដែនកម្ពុជា ខណៈពលករព្យាយាមលួចឆ្លងដែន

https://cen.com.kh/ Posted ByPen Srey NeatSeptember 11, 2021

បាត់ដំបង ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាយ៉ាងតឹងរឹងចំពោះមេបញ្ជាការរងកងពល ទទួលបន្ទុកទិសទាំងបី ទិសស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវបន្តពង្រឹងកងកម្លាំងល្បាតតាមចំណុចគោលដៅខ្សែបន្ទាត់ព្រំដែនម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត។ លោកបន្តថា មេបញ្ជាការទិសស្រុកនិមួយៗ ត្រូវទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ដោយចុះធ្វើកិច្ចការផ្ទាល់ ព្រោះពេលនេះភ្លៀងកំពុងធ្លាក់ជោគជាំ ហើយទឹកអូរព្រំដែនក៏កាន់តែកើនឡើងខ្លាំង អាចជាឱកាសមេខ្យល់នាំពលករលួចឆ្លងដែន ប្រសិនបើយើងធ្វេសប្រហែស។ លោកមេបញ្ជាការបន្ថែមថា ស្ថិតនៅក្នុងកាលៈទេសៈនេះ យើងត្រូវអនុវត្តបទបញ្ជាថ្នាក់លើឲ្យបាន ក្នុងការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស។ លោកក៏បានបញ្ជាក់ផងដែរថា កងកម្លាំងមិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនត្រូវជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកសូកប៉ាន់ ឃុបឃិតជាមួយមេខ្យល់ដាច់ខាត ប្រសិនបើដឹងថាយោធិនណាម្នាក់ប្រព្រឹត្តបទល្មើសនេះនោះនឹងត្រូវទទួលទោសតាមច្បាប់កងយោធពលខេមរភូមិន្ទ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

website_news/2021130902.txt · Last modified: 2021/09/13 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki