website_news:2021130903

ឃាត់ខ្លួន ជនជាតិថៃ៥នាក់ ដែលបម្រុងលបឆ្លងដែន មកធ្វើការ នៅក្នុងប្រទេសកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១០ កញ្ញា ២០២១ដោយ Sorn Phanith

ជនជាតិថៃ ចំនួន៥នាក់ ដែលក្នុងនោះសុទ្ធតែជាមនុស្សប្រុស ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន ខណៈដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច បានណងច័ន្ទ ក្នុងឃុំម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបំប្លែងខ្លួន ដែលតា។ ពួកគេបានអះអាងថា ការលបឆ្លងដែននេះ គឺអាចធ្វើឲ្យពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុកនិងការស្នាក់នៅហើយបានប្រាក់ខែ២០,០០០ បាត។ បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ សោ និយមរ័ត្ន

សារព័ត៌មាន ប្រទេសថៃ

website_news/2021130903.txt · Last modified: 2021/09/13 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki