website_news:2021130905

ពលករខ្មែរប្រុស-ស្រីចំនួន០៩នាក់ លួចឆ្លងដែនត្រូវយោធាថៃឃាត់ខ្លួន

https://gdlf-kh.com/ 2021/09/10/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន៩នាក់ ចំណាយប្រាក់ក្នុងម្នាក់ពី៥,០០០ទៅ ៥,៥០០បាត ដើម្បីឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានយោធាថៃឃាត់ខ្លួនកាលពីវេលាម៉ោង៨និង២៤នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ តាមការឲ្យដឹងពីសមត្ថកិច្ចថា៖ មេបញ្ជារការកងកម្លាំងបូរផា បានបញ្ជាឲ្យកម្លាំងការពារព្រំដែនរឹតបន្តឹង ការលួចឆ្លងដែនចូលក្នុងប្រទេសដោយខុសច្បាប់ អំឡុងស្ថានការណ៍កូវីដ-១៩ រាត្បាតជាបន្តបន្ទាប់ នៅក្នុងប្រទេសថៃ ។ ជាមួយគ្នានោះសមត្ថកិច្ចទាហានអង្គភាពចំពោះកិច្ចតាប្រាយ៉ា សហការជាមួយកងរយទី៣និងនគបាលការពារព្រំដែនទី១២ ស្ទាក់ចាប់ពលករខ្មែរ បានចំនួន០៩នាក់ ក្នុងនោះប្រុស០៥នឹងស្រី០៤នាក់ នៅបរិវេណព្រៃដំឡូងមី ស្ថិតក្នុងភូមិខៅលូកឆាង ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។ ប្រភពដដែលបន្ថែមថា៖ពលករខ្មែរទាំងអស់បានប្រាប់ថា ពួកគេទៅធ្វើការនៅក្រុងបាងកក២នាក់គឺធ្វើការនៅហាងលក់អាហារ នឹង៧នាក់ទៀតទៅធ្វើការនៅខេត្តណៈខនប៉ះធុម គឺការងារសំណង់ តែពួកគេមិនស្គាល់កន្លែងធ្វើការ ដោយសារមេខ្យល់អ្នកចាត់បញ្ជូនទៅតាមកន្លែងធ្វើការផ្សេងៗ។ ក្រោយពីសមត្ថកិច្ចថៃសួរនាំ នឹងធ្វើកំណត់ហេតុចាប់ខ្លួន នៅទីបញ្ជាការកងរយទី៣ នឹងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាលរួចមក ពលករខ្មែរទាំងនោះត្រូវបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៕

website_news/2021130905.txt · Last modified: 2021/09/13 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki