website_news:2021131002

កម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ទទួលពលរដ្ឋ៣នាក់វិលត្រឡប់ពីប្រទេសថៃ

http://cambodiapolice.com/policekh/ 3:52 pm 11 តុលា 2021

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរ ចំនួន ០៣នាក់ ស្រី០១នាក់ ក្មេងស្រី០១នាក់ ដែលវិលត្រឡប់ មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រូវបានកម្លាំងកម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ទទួលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចនៃភូមិគីឡូ១៣ ឃុំសន្តិភាព និងភូមិរស្មី ឃុំជ្រៃសីមា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ការទទួលពលរដ្ឋខ្មែរចំនួន៣នាក់នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ មក ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០១នាក់ , ស្រី០នាក់ និងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។បន្ទាប់ពីសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចិត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២៕

website_news/2021131002.txt · Last modified: 2021/10/13 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki