website_news:2021131005

ពលករខ្មែរ៨នាក់ ស្នើសុំឲ្យស្ថានអគ្គកុងស៊ុលជួយបញ្ជូនពួកគាត់ត្រឡប់មកកម្ពុជាវិញ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១២ តុលា ២០២១ដោយ Sokhom Khon

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មានពលករខ្មែរចំនួន០៨នាក់ (ស្រី០១នាក់) ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា នៃប្រទេសថៃ បានមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ដើម្បីស្នើសុំឲ្យស្ថានអគ្គកុងស៊ុលជួយបញ្ជូនពួកគាត់ត្រឡប់មកកម្ពុជាវិញ ដោយសារមិនមានការងារធ្វើ និងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបានឲ្យដឹងនារសៀលនេះថា ក្រោយពីមកដល់ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានស្រង់ឈ្មោះ ហើយបានស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរខាងលើឲ្យវិលត្រឡប់ទៅកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕ អត្ថបទ៖ កោះកែវ

website_news/2021131005.txt · Last modified: 2021/10/13 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki