website_news:2021131208

អាមេរិក នឹងសម្របសម្រួល ជាមួយម៉ិកស៊ិក និងបណ្ដាប្រទេសក្នុងតំបន់ សម្រាប់ការបង្ក្រាប លើការជួញដូរមនុស្ស

https://dap-news.com/ ByTR110 Posted on December 12, 2021

បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសម៉ិកស៊ិក បាននិយាយនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក ម៉ិកស៊ិក និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងធ្វើការសម្របសម្រួល ដើម្បីចាប់ខ្លួន បណ្ដាញអ្នកជួញដូរមនុស្ស ដែលត្រូវទទួលខុសត្រូវ ចំពោះហេតុការណ៍ សម្លាប់ជនអន្តោប្រវេសន៍ ជាច្រើននាក់។

ស្ថានទូតអាមេរិក បានប្រកាសការបង្កើតក្រុមសកម្ម ទទួលបន្ទុកស៊ើបអង្កេត កំណត់អត្តសញ្ញាណនិងចាប់ខ្លួនឈ្មួញខុសច្បាប់ ដែលពាក់ព័ន្ធក្នុងការរៀបចំឈុតឆាកខ្លីមួយ មានមនុស្សច្រើនជាង១៦០នាក់ ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋ Chiapas ប្រទេសម៉ិកស៊ិក។ យោងតាមសេចក្តីរាយការណ៍ខ្លីមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងតិចមានជនអន្តោប្រវេសន៍ចំនួន៥៥នាក់ ដែលភាគច្រើនមកពីប្រទេសហ្គាតេម៉ាឡា បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតអាមេរិក បាននិយាយដូច្នេះថា “យើងមានការប្តេជ្ញារួមគ្នា ដើម្បីអនុវត្តទម្ងន់ច្បាប់ទាំងស្រុង ទៅលើបុគ្គលទាំងឡាយណា ដែលត្រូវទទួលខុសត្រូវ ហើយនេះជាការបន្ថែម លើការងារក្នុងឥរិយាបថ សម្របសម្រួល ដើម្បីប្រយុទ្ធការជួញដូរមនុស្ស និងការរត់ពន្ធក្នុងគ្រប់រូបភាព”៕ប្រែសម្រួល៖ប៉ាង កុង

website_news/2021131208.txt · Last modified: 2021/12/13 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki