website_news:2021140601

អាជ្ញាធរខេត្តបាត់ដំបង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន២២នាក់ ក្នុងនោះពលករទើបមកពីថៃ៥នាក់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១១ មិថុនា ២០២១ ដោយ Kang Tola

បាត់ដំបង ៖ ថ្ងៃនេះអាជ្ញាធរខេត្តបាត់ដំបង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន២២នាក់ និង អ្នកជាសះស្បើយចំនួន៥នាក់ ក្នុងនោះជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៥ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន ១៧ នាក់ និងមានករណីជាសះស្បើយចំនួន ៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន កម្ពុជាថ្មី ទទួលបាននៅយប់ថ្ងៃទី១១ ខែមិថុនា នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០៥ នាក់ និងបានជាសះស្បើយចំនួន ១៨៣ នាក់ ស្លាប់ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៣២០ នាក់៕ ដោយ ៖ សោ និយមរ័ត្ន

website_news/2021140601.txt · Last modified: 2021/06/14 16:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki