website_news:2021140602

ពលករខ្មែរ៤៥នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ត្រូវឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១១ មិថុនា ២០២១ ដោយ Sorn Phanith

ពលករចំនួន ៤៥នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ពេលដែលពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ក្នុងចំនួន៤៥នាក់នោះមានស្រី ចំនួន ២៣នាក់មកពីខេត្តចម្រុះត្រង់ចំណុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានឲ្យដឹងថា នៅម៉ោង១យប់ ឈានចូលថ្ងៃទី១១នោះ លោកបានដឹកនាំកម្លាំងចម្រុះ១ក្រុមចុះល្បាត នៅចំណុចខាងលើក៏បានជួប ពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ឃាត់ខ្លួន។ ក្រោយពីឃាត់ខ្លួនបានពលករទាំង៤៥នាក់ហើយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានទាំងអស់គ្នា។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា ពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

website_news/2021140602.txt · Last modified: 2021/06/14 16:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki