website_news:2021140606

សមត្ថកិច្ចចម្រុះការពារព្រំដែនកម្ពុជា-ថៃ ទទួលពលករខ្មែរ៦នាក់ពីយោធាថៃ

http://khmeread.com/ June 12, 2021 11:58AM

បាត់ដំបង ៖ សមត្ថកិច្ចចម្រុះ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានទទួលពលករខ្មែរ៦នាក់ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចនិយាយថា លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងប៉ូលិសប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំណុះវរសេនាតូចប៉ូលិសការពារព្រំដែនលេខ៨ ១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ភុន ហ៊ាង (នាយប៉ុស្តិ៍ស្តីទី) សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី ទូច (មេបញ្ជាការ ខ), កម្លាំងយោធាវរសេនាតូចលេខ១ ចំនួន៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី នូ បូរ៉ា (មេបញ្ជាការរងវរៈ) បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ៦នាក់ (ស្រី០២នាក់, ក្មេងម្នាក់)។ បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងសមត្ថកិច្ចបានប្រគល់បងប្អូនឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២៕

website_news/2021140606.txt · Last modified: 2021/06/14 17:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki