website_news:2021140607

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចុះសហការទទួលពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ ចំណុចឃុំជ្រៃសីមា ស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 8:29 am 12 មិថុនា 2021

ខេត្តបាត់ដំបង ៖ នាថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ភុន ហ៊ាង (នាយប៉ុស្តិ៍ស្តីទី) សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី ទូច (មេបញ្ជាការ ខ), កម្លាំងយោធាវរសេនាតូចលេខ១ ចំនួន០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី នូ បូរ៉ា (មេបញ្ជាការរងវរៈ) បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន០៦នាក, ស្រី០២នាក់ ,ក្មេង០១នាក់។ បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងបានប្រគល់បងប្អូនឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021140607.txt · Last modified: 2021/06/14 17:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki