website_news:2021140701

ពលករ១៣នាក់ដែលត្រឡប់មកពីប្រទេសថៃ ត្រូវកម្លាំងការពារព្រំដែនបញ្ជូនទៅចត្តាឡីស័ក

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១២ កក្កដា ២០២១ ដោយ Sorn Phanith

ពលករខ្មែរចំនួន១៣នាក់ ត្រូវបានកម្លាំងរ:ការពារព្រំដែន ទៅទទួលដល់មាត់អូរព្រំដែនដើម្បីប្រគល់ឲ្យក្រុមគ្រូពេទ្យយកទៅពិនិត្យ បន្ទាប់ពីភាគីថៃបានប្រគល់មកឲ្យកម្ពុជា។ ការងារនេះបានធ្វើឡើង កាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២១នេះ នៅក្នុងទឹកដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្រោមកិច្ចសហការពីកងកម្លាំងយោធាផ្នែកសឹករង និងកម្លាំងវរសេនាតូចលេខ៥៣៣ បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ចំនួន ១៣នាក់ ស្រី ០៦នាក់ និងក្មេង ០១នាក់ នៅត្រង់ចំណុចភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រៅពីបានទទួលរួចមក កម្លាំងបានប្រគល់ជូនក្រុមគ្រូពេទ្យដើម្បីយកទៅកាន់មណ្ឌលចត្តាឡីស័កនៃអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន៕ សោ និយមរ័ត្ន

website_news/2021140701.txt · Last modified: 2021/07/14 19:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki