website_news:2021140702

ពលករខ្មែរមកពីថៃតាមច្រកអូរបីជាន់រយៈពេល២ថ្ងៃជាង២០០នាក់ និងរកឃើញវិជ្ជមានកូវីដ៧១នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ១២ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៣:៤៣

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃរយៈពេល២ថ្ងៃ ជាង២០០នាក់ រកឃើញវិជ្ជមាន កូវីដ១៩ មានចំនួន៧១នាក់ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ។ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ ដែលត្រូវទទួលតំណែងថ្មីជាអភិបាលរងខេត្តបន្ទាយមានជ័យថ្មីបានប្រាប់ថា ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១១ ខែកក្កដា ឆ្នាំ២០២១ មានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ មានចំនួន២៣១នាក់ ស្រី៩៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ១៩ មានចំនួន៧១នាក់ ស្រី២៧នាក់ ។ លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១មានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃដែលត្រូវបានក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ទទួលមានចំនួន១២៤នាក់ ស្រី៥៣នាក់ រកឃើញវិជ្ជមានកូវីដ១៩មានចំនួន៣៤នាក់ ស្រី១៣នាក់ ក្នុងនោះមានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យចំនួន២៣នាក់ ខេត្តពោធិ៍សាត់ចំនួន៣នាក់ ខេត្តកំពង់ធំចំនួន៥នាក់ ខេត្តកំពង់ឆ្នាំងចំនួន៣នាក់ ។

ថ្ងៃទី១០ ខែកក្កដានេះ មានចំនួន១០៧នាក់ ស្រី៤៤នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ មានចំនួន៣៧នាក់ ស្រី១៤នាក់ ក្មេង៣នាក់ ក្នុងនោះមានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ មានចំនួន៣២នាក់ ខេត្តបាត់ដំបងចំនួន៣នាក់ ខេត្តតាមកែវចំនួន១នាក់ ខេត្តត្បូងឃ្មុំចំនួន១នាក់ ។ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា៖ចំពោះពលករខ្មែរដែលត្រូវដែលក្រុមការងារទទួលរយៈពេល២ថ្ងៃចំនួន២៣១នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧១នាក់ ត្រូវបានបញ្ជូនទៅដាក់មណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណដើម្បីព្យាបាល ចំណែកពលករដែលអវិជ្ជមានកូវីដ១៩ត្រូវបានយកទៅដាក់មណ្ឌលវិទ្យាល័យសម្តេចឪ ដើម្បីធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ៕

website_news/2021140702.txt · Last modified: 2021/07/14 19:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki