website_news:2021140704

ពលករខ្មែរជាង ១ពាន់នាក់ ចប់អាណត្តិការងារនៅកូរ៉េ ត្រូវត្រឡប់មកកម្ពុជាវិញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងនៅថ្ងៃទី១២ ខែកក្កដានេះ សម្រាប់ដល់បងប្អូនពលករខ្មែរដែលទើបនឹងចប់អាណត្តិ អំពីអត្ថប្រយោជន៍នៃការទទួលបានប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នៅពេលដែលបងប្អូនត្រឡប់មកស្រុកវិញ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Korea in Cambodia។ ប្រភពដដែលបានឲ្យដឹងថា តាមរយៈការចែករំលែកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដែលជាតំណាងផ្លូវការរបស់ស្ថាប័នគ្រប់គ្រងពលករធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងប្រចាំការនៅកម្ពុជានោះ បានបង្ហោះចែករំលែកជាការជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលបានចប់អាណត្តិការងារនៅកូរ៉េដល់ទៅ ១១១៨នាក់ឯណោះ ដែលបងប្អូនទាំងអស់អាចមកដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) បាននៅពេលមកដល់ស្រុកខ្មែរវិញ។

ប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នេះជាអត្ថប្រយោជន៍ដែលបងប្អូនពលករខ្មែរគ្រប់រូបសុទ្ធតែអាចទទួលបាន នៅពេលដែលត្រឡប់មកស្រុកខ្មែរវិញ នៅពេលចប់អាណត្តិការងារនៅកូរ៉េ។ ដូចនេះ បងប្អូនពលករដែលចប់អាណត្តិ អាចអញ្ជើញទៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៅភ្នំពេញ ដើម្បីស្នើសុំដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ)នេះបាន។ ក្នុងនោះដែរ នីតិវិធីដើម្បីធ្វើការដាក់ស្នើសុំដកប្រាក់ធានារ៉ាប់រងរបស់បងប្អូន គឺមិនមានការលំបាកអ្វីនោះទេ គឺបងប្អូនគ្រាន់តែត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន រូបថតមួយសន្លឹក សៀវភៅធនាគារដែលមានឈ្មោះដូចនឹងលិខិតឆ្លងដែនតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ 023 997 844 / 023 997 855 ឬអាចចូលទៅមើលទំព័រហ្វេសប៊ុក HRD Korea in Cambodia បន្ថែមបានផងដែរ៕

website_news/2021140704.txt · Last modified: 2021/07/14 20:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki