website_news:2021140706

លោក ឌី រ៉ាដូ៖ក្នុងចំណោមពលករខ្មែរជាង៤ពាន់នាក់ដែលវិលមកពីថៃគឺមានជាង១ពាន់នាក់ឆ្លងកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 12/07/2021 - 13:38 ដោយ៖អ៊ឹង ប៊ុនថន

ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ បានបន្តនាំគ្នាសម្រុកវិលចូលប្រទេសកម្ពុជាវិញរាប់រយនាក់ក្នុងមួយថ្ងៃៗ។ គ្រាន់តែតាមច្រកព្រំដែនអូស្មាច់មួយគឺមានពលករជាង៤ពាន់នាក់បានឆ្លងកាត់។ នេះបើតាមអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ។ លោក ឌី រ៉ាដូ បញ្ជាក់ថា មានពលករខ្មែរប្រមាណ៣ពាន់នាក់កំពុងធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែនថៃនេះ ខណៈដែលពលករខ្មែរជាង១ពាន់៦រយនាក់ទៀតត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩។ បើតាមអ្នកនាំពាក្យដដែលសន្ទុះពលករខ្មែរដែលវិលមកពីប្រទេថៃវិញនឹងមិនថមថយឡើយ នៅគ្រាដែលប្រទេសថៃកំពុងផ្ទុះឡើងកូវីដ១៩ប្រភេទថ្មី។

website_news/2021140706.txt · Last modified: 2021/07/14 20:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki