website_news:2021140902

ឃាត់ខ្លួនជនជាតិថៃ និងចិនបម្រុងឆ្លងដែន មកធ្វើការនៅភ្នំពេញ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ១២ កញ្ញា ២០២១ដោយ Dy Bunnara

ជនជាតិថៃ ៦ នាក់ និងចិន ២ នាក់ ត្រូវបានកម្លាំងទាហានថៃឃាត់ខ្លួនក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា ខណៈពួកគេទាំង ៨ នាក់ ត្រៀមលបឆ្លងដែនចូលមកកម្ពុជា ដើម្បីទៅធ្វើការនៅក្នុងទីក្រុងភ្នំពេញ។ ការឃាត់ខ្លួននេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង១ និង ៤៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដោយកម្លាំងទាហានឈុតខ្មៅថៃក្នុងកងរយលេខ៤ និងកម្លាំងតម្រួតព្រំដែនថៃ លេខ១២ ឃាត់ត្រង់ចំណុចភូមិ១ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ។ ពួកគេទាំង៨នាក់ គឺមានថៃ៦នាក់ មកពីខេត្តមួយចំនួនដូចជា ខេត្តឆ័យណាត ខេត្តប៉ាធុំថានី ខេត្តស៊ីសាកេត និងខេត្តអ៊ុដនថានី ចំណែកជនជាតិចិន២នាក់ មកពីស្រុក ហឺឡាន និងស្រុក ហ្វូជៀន ។

ក្រោយការឃាត់ខ្លួនបានសារភាពថា បានជិះរថយន្តមកចុះនៅក្នុងស្រុកអារញ្ញប្រាថេត រួចមករថយន្តនីសាន់ចំនួន២គ្រឿងមកដឹកបន្តទៅទំលាក់នៅខាងក្រោយភូមិណូនម៉ាកម៉ុន ដោយត្រូវរង់ចាំអោយជនជាតិខ្មែរមកទទួលយក ដើម្បីបន្តដំណើរឆ្លងដែនចូលទៅកម្ពុជា តែក៏ត្រូវឃាត់ខ្លួនតែម្តង។ ទិសដៅពួកគេទាំង៨នាក់ គឺទៅបម្រើការងារជាបុគ្គលិកក្រុមហ៊ុនល្បែងភ្នាល់តាមអនឡាញមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយនៅទីនោះក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកជាដើម ។ ក្រោយពីការឃាត់ខ្លួន ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋានតម្រួតស្រុកគោលខ្យូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕អត្ថបទ : សោ និយមរ័ត្ន

website_news/2021140902.txt · Last modified: 2021/09/14 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki