website_news:2021140903

ស្ថានទូតកម្ពុជានៅ ថៃ នាំយកស្បៀងអាហារចែកជូនពលករខ្មែរ ៩៩ គ្រួសារ ដែលកំពុងជួបការលំបាក

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ១២ កញ្ញា ២០២១ដោយ Blue Sky

នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ឯកអគ្គរាជទូតកម្ពុជា និងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ និង ត្រីសាច់ ទៅចែកជូនបងប្អូនពលករខ្មែរ ចំនួន ៩៩ គ្រួសារ នៅផ្លូវពហុយោធិន១ សង្កាត់ផៈយ៉ាថៃ ខ័ណ្ឌផៈយ៉ាថៃ រាជធានីបាងកក។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា បងប្អូនទាំងនេះ សុទ្ធសឹងជាអ្នកដែលជួបការលំបាកខ្លាំង និងមួយភាគធំ ជាអ្នកដែលជាប់ធ្វើចត្តាឡីស័ក។ លោកថា ការចែកជូនគ្រឿងឧបភោគបរិភោគនេះ ត្រូវបានផ្ដល់ជូនទៅតំណាងរបស់ពួកគាត់ដើម្បីយកទៅចែកជូនបន្តដល់ដៃគ្រួសារនីមួយៗ ដោយសារពួកគាត់ពុំអាចមកទទួលដោយផ្ទាល់បាន និងដើម្បីបង្ការការរាតត្បាតនៃជំងឺកូវីដ-១៩ ផង៕ អត្ថបទ៖ កោះកែវ

website_news/2021140903.txt · Last modified: 2021/09/14 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki