website_news:2021140904

ថៃថា ពលករកម្ពុជាវិលចូលប្រទេសខ្លួនជាបន្តបន្ទាប់ ក្រោយចាក់វ៉ាក់សាំងរួច

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១២ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១៣:៤៩

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរនិងសមត្ថកិច្ចថៃបានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ពលករកម្ពុជាបានលួចឆ្លងដែន ដើម្បីទៅរកការងារធ្វើក្នុងប្រទេសរបស់ខ្លួនជាបន្តបន្ទាប់ ខណៈស្ថានការណ៍ជំងឺកូវីដ១៩ មានកាថមថយចុះ និងក្រោយពេលកម្ពុជាចាក់វ៉ាក់សាំងដល់ពលរដ្ឋស្ទើរគ្រប់រូបនៅទូទាំំងប្រទេស ។ នេះបើយោងតាមកាចុះផ្សាយរបស់គេហទំព័រកាសែតថៃមួយ។ កាលើកឡើងបែបនេះ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចចម្រុះថៃបានធ្វើការឃាត់ខ្លួនពលករខ្មែរ១៥នាក់ (ប្រុស៦នាក់ ស្រី៩នាក់) លើរថយន្តថៃ១គ្រឿង ក្នុងឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី១១ កញ្ញា ឆ្នាំ២០២១ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឃាត់ខ្លួនពលករទាំងនេះ អាជ្ញាធរនិងសមត្ថកិច្ចថៃបានចុះទៅទីតាំងមួយកន្លែងក្នុងស្រុកកើតហេតុ ដើម្បីត្រួតពិនិត្យរថយន្តមួយគ្រឿង ក្រោយរាយការណ៍ថាមានកាសង្ស័យ។ រថយន្តមួយគ្រឿងខាងលើម៉ាកវីហ្គោ ពណ៌ស ពាក់ស្លាកលេខ ថៃ ដែលអ្នកបើកបរជាជនជាតិថៃ ហើយសង្ស័យជាមេខ្យល់ផងនោះបានព្យាយាមបើកគេច និងបុកម៉ូតូសមត្ថកិច្ចខូចខាត តែមិនបង្កររបួសទេ បន្ទាប់មកបានគេចខ្លួនបាត់បន្សល់ទុកពលករទាំងអស់ក្នុងរថយន្តត្រូវចាប់ខ្លួនតែម្តង។ ពលករទាំងនេះត្រូវបានត្រួតពិនិត្យសុខភាពតាមវិធានការរបស់ក្រសួងសុខាភិបាលថៃបន្ទាប់មកគេយកទៅសាកសួរលម្អិតមុនប្រគល់ទៅសមត្ថកិច្ចជំនាញដើម្បីចាត់វិធានការបន្ត ៕

website_news/2021140904.txt · Last modified: 2021/09/14 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki