website_news:2021140906

ពលករខ្មែរជាង ១០០គ្រួសារ ជួបការលំបាកខ្លាំងនៅថៃ ទទួលបានស្បៀងអាហារ ពីស្ថានទូតកម្ពុជានៅទីនោះ

https://dap-news.com/ ByPH104Posted on September 13, 2021

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាង របស់បងប្អូនពលករខ្មែរចំនួន ៦ក្រុម នៅទីក្រុងបាងកក ដើម្បីនាំយកទៅចែកជូន បន្តដល់បងប្អូនពលករ សរុប ១១៣គ្រួសារ ។ លោក កុយ គួង បានបញ្ជាក់ថា ពលករខ្មែរទាំង ១១៣គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងមាននៅ ខេត្តសមុទ្រ ប្រាកាន ចំនួន ២៤ គ្រួសារ, ខេត្តនុនថៈប៊ុរី ចំនួន ៥ គ្រួសារ, ទីក្រុងបាងកក ចំនួន ៤០ គ្រួសារ, ខេត្តឈុនប៊ុរី ចំនួន ២២ គ្រួសារ និងខេត្តប៉ៈធុមថានី ២២ គ្រួសារ។ លោកបន្ថែមថា ពលរដ្ឋខ្មែរទាំងនេះ សុទ្ធសឹងជា អ្នកដែលជួបការលំបាកខ្លាំងខ្លះបាត់បង់ការងារនិងមួយភាគធំជាអ្នកដែលជាប់ធ្វើចត្តាឡីស័កមិនអាចទៅធ្វើការបាន ៕

website_news/2021140906.txt · Last modified: 2021/09/15 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki