website_news:2021141002

ប្រជាពលរដ្ឋដែលជាពលករខ្មែរជាង១០០នាក់មកពីបណ្តាខេត្តផ្សេងៗប្រុងឆ្លងដែនទៅប្រទេសថៃល្មើសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១២ តុលា ២០២១ដោយ Kang Tola

បាត់ដំបង ៖ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៩បានប្រាប់មុននេះបន្តិចថា ការឃាត់ខ្លួនពលកររហូតដល់១០០នាក់ខាងលើនេះ ដោយមានកិច្ចសហការគ្នាល្អរវាងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានស្ទាក់ និងឃាត់ខ្លួនពលរដ្ឋជាពលករខ្មែរច្រើននាក់មិនធ្លាប់មានចាប់តាំងពីទៀបភ្លឺថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១មក។ ការឃាត់ខ្លួនពលករក្មេងចាស់ប្រុសស្រីទាំងអស់ សរុបចំនួន១៣០នាក់ ក្នុងនោះមានបុរសចំនួន៩៥នាក់ស្រី្ត ចំនួន៥២នាក់ និងកុមារតូចៗចំនួន១៣នាក់ផងដែរ។ ពួកគេទាំងអស់គ្នាបានលបលួចបម្រុងឆ្លងដែនចូលក្នុងទឹកដីថៃជាបន្តបន្ទាប់និងជាច្រើនគោលដៅនៅក្នុងភូមិសាស្ត្រភូមិអូរដាឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៩បានបញ្ជាក់បន្តថា ពលករខ្មែរទាំង១៣០នាក់ ខាងលើ សុទ្ធសឹងជាប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តនានាដូចជាខេត្តតាកែវខេត្តព្រៃវែងជាដើមក្នុងគោលបំណង ដើម្បីស្វែងរកការងារធ្វើ ទាំងប្រថុយប្រថានក្នុងពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ-១៩។

បច្ចុប្បន្ននេះ នគរបាលការពារព្រំដែន៨១៩បានបញ្ជូនពលករទាំងអស់ប្រគល់ឲ្យកម្លាំងនគរបាលស្រុកកំរៀងដើម្បីសាកសួរបន្ថែមក៏ដូចជាបន្តស្វែងរកប្រភពមេខ្យល់ជាអ្នកដឹកនាំដើម្បីអនុវត្តតាមផ្លូវច្បាប់៕ សៅ សារិទ្ធ

website_news/2021141002.txt · Last modified: 2021/10/14 19:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki