website_news:2021141004

ឃាត់ខ្លួនថៃ ១៥ នាក់ និងស្ត្រីភូមាម្នាក់ ប្រុងលបឆ្លងដែនចូលមកធ្វើការនៅកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១២ តុលា ២០២១ដោយ Kang Tola

ប្រទេសថៃ ៖ ជនជាតិថៃចំនួន ១៥ នាក់ និងជនជាតិភូមា ១ នាក់ ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន ត្រូវបានកម្លាំងយោធាថៃ ក្នុងកងរយលេខ១២ សហការជាមួយតម្រួតព្រំដែនលេខ៤ ធ្វើការឃាត់ខ្លួនខណៈដែលពួកគេកំពុងឆ្លងដែនចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួនជនជាតិថៃទាំង ១៥ នាក់ និងភូមាម្នាក់នេះ គឺបានធ្វើឡើង នៅចន្លោះម៉ោង ៣ ទៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរបន្ទាត់ព្រំដែន ត្រង់ចំណុចណងយ៉ាកែវ ក្នុង ស្រុកគោកខ្យូង ខេត្តស្រះកែវ។ ក្នុងកិច្ចប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងដំណាក់កាលនៃការរីករាលដាល នូវជំងឺកូវីដ-១៩ នេះ កម្លាំងបានឃាត់ខ្លួនជនជាតិថៃចំនួន ១៥ នាក់ ក្នុងនោះស្រី ៨ នាក់ និងស្ត្រីជនជាតិភូមា ម្នាក់ផងដែរ ដោយពួកគេមានបំណងឆ្លងដែនទៅធ្វើការក្នុងកាស៊ីណូ អនឡាញ ក្នុងប្រទេសកម្ពុជា ដោយនៅទីនោះបានប្រាក់ខែខ្ពស់ ហើយការចំណាយលើការស្នាក់នៅ និងការហូបចុក ត្រូវក្រុមហ៊ុនជាអ្នកចាយទាំងអស់ លុះពួកគេមកដល់ក្បែព្រំដែន ក៏ត្រូវចាប់ខ្លួនតែម្តង។ បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រុមគ្រូពេទ្យបានពិនិត្យសុខភាពពួកគេទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្តន៍តាមវិធានការច្បាប់៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021141004.txt · Last modified: 2021/10/14 19:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki