website_news:2021141006

នគរបាលស្រុកកំរៀងឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ នាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ ចំនួន០២នាក់ អនុវត្តតាមផ្លូវច្បាប់

http://cambodiapolice.com/policekh/ 6:06 pm 13 តុលា 2021

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១ និង៣៧នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនបាលស្រុកកំរៀង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការបង្ក្រាបករណីនាំមនុស្សចេញដោយមិនស្របច្បាប់ចូលទៅប្រទេសថៃចំនួន០១ករណី ត្រង់ចំណុចអូរព្រំដែនកម្ពុជាថៃ ក្រុមទី០១ ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងពលករចំនួន ០២នាក់។

មន្ត្រីនគរបាលស្រុកកំរៀង មេខ្យល់បំរុងនាំពលករចេញទៅប្រទេសថៃដោយមិនស្របច្បាប់ទាំង២នាក់ រួមមាន ៖ ១.ឈ្មោះកាន់ អូន ហៅ មុំ ភេទស្រី អាយុ៥៤ឆ្នាំ និង២.ឈ្មោះ ពៅ ជុក ភេទប្រុស អាយុ ៥៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរលើជនសង្ស័យ អ្នកទាំងពីរបានឆ្លើយសារភាពថាពិតជាបាននាំពលករចំនួនពីរនាក់ដើម្បីលួចឆ្លងដែនចេញទៅប្រទេសថៃ ដោយស៊ីឈ្នួលឲ្យឈ្មោះ អូន ភេទស្រី រស់នៅក្នុងទឹកដីប្រទេសថៃបានថ្លៃឈ្នួលក្នុងម្នាក់ចំនួន ២,០០០បាត (ពីរពាន់បាត) ពិតប្រាកដមែន។ នៅពេលនេះ ប្រជាជនដែលត្រូវមេខ្យល់បំរុងឆ្លងដែនខុសច្បាប់ទាំងពីរនាក់ខាងលើសមត្ថកិច្ចបានធ្វើការណែនាំនិងធ្វើកិច្ចសន្យាអប់រំណែនាំរួចឱ្យវិលត្រឡប់ទៅសហគមន៍វិញ ចំនែកមេខ្យល់ទាំងពីរនគរបាលជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី-ច្បាប់៕

website_news/2021141006.txt · Last modified: 2021/10/14 19:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki