website_news:2021141008

ពលករខ្មែរចំនួន ៣៣នាក់ ត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួនក្បែរព្រំដែន

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៤ តុលា ២០២១ដោយ sopheak khoun

ពលករខ្មែរចំនួន ៣៣នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ ១២ សហការជាមួយតម្រួតការពារព្រំដែនថៃឃាត់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងព្រឺ ក្នុងឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន ៣៣នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ដែលក្នុងនោះមានប្រុស ១៦នាក់ និងស្រី ១៧នាក់។ ក្រោយការឃាត់ខ្លួន ពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មានបំណងឆ្លង ចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ តែក៏ត្រូវឃាត់ខ្លួនតែម្តង។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងបានបញ្ជូនទៅឲ្យអធិការដ្ឋានតម្រួត ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី៕ សោ និយមរ័ត្ន

website_news/2021141008.txt · Last modified: 2021/10/14 19:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki