website_news:2021141201

សមត្ថកិច្ចជំនាញការពារព្រំដែនបានទទួលពលករខ្មែរ ១២០នាក់ក្រោយធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

http://nokorwatnews.com/ 12/12/2021

ខេត្តបាត់ដំបង ៖ នគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោមកិច្ចសហការទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនរវាងកម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងក្បាតការពារតំបន់ព្រំដែនវរលេខ៨១៩, នគរបាលប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ព្រមទាំងក្រុមគ្រូពេទ្យ បានចុះទទួលពលករពីភាគីទាហានថៃ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ។

កិច្ចសហការប្រគល់ និងទទួលនេះធ្វើឡើងតាមចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋជាពលករខ្មែរដែលលបឆ្លងដែនខុសច្បាប់នេះសរុបចំនួន ១២០នាក់ ក្នុងនោះបុរសចំនួន ៣៥នាក់ ស្ត្រីចំនួន ៤៥នាក់ និងក្មេង ៤០នាក់ផងដែរ។

ចំណោមពលករខាងលើត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ ក្នុងនោះពលករប្រុសស្រីចំនួន ៨៨នាក់ដែលទទួលបានវ៉ាក់សាំងរួច ក្រោយអប់រំណែនាំអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ប៉ុន្តែចំពោះពលករចំនួន៣២នាក់ដែលមិនទាន់ទទួលបានការផ្តល់វ៉ាក់សាំងគ្រូពេទ្យបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន៕

website_news/2021141201.txt · Last modified: 2021/12/14 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki