website_news:2021150202

ទីបញ្ជាការសឹករងឧត្ដរមានជ័យ មាន ពលករសរុបចំនួន១០៤នាក់បានឆ្លងដែនពីប្រទេសថៃចូល មកកម្ពុជា

https://www.facebook.com/cphnnews/ ថ្ងៃទី កុម្ភៈ 12 នៅម៉ោង 4:34 PM

ឧត្តរមានជ័យ: តាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១នេះ លោក ឧត្ដមសេនីយ៍ទោ តន់ ញាន មេ បញ្ជការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បណ្តាកងឯកភាពចំណុះទាំងអស់ ឲ្យបន្តអនុវត្តការរឹតបន្តឹងការការពារ អនាម័យ ការរក្សាគម្លាត ដោយវាស់កម្ដៅ មុនពេលចូលបម្រើការងារក្នុងអង្គភាព និងសម្អាតដៃជាមួយអាល់កុលជាប្រចាំ។ ក្រៅពីនេះ លោក មេបញ្ជាការ បានណែនាំឲ្យបន្តយកចិត្តទុកដាក់ក្នុងការងារកសាង ពិសេសពង្រឹងប្រព័ន្ធការពារជាតិនិងបង្ករបង្កើនផលជាប្រចាំ ដើម្បីអភិវឌ្ឍអង្គភាពឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

ដោយឡែកនៅថ្ងៃនេះដែរ ក្រៅពីភារកិច្ចស្នូលរបស់អង្គភាព លោក មេបញ្ជាការ បានបន្តចាត់តាំងកម្លាំងប្រមាណ៥០នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកទាំង៣ (អូរស្មាច់ ថ្មដូន និងជប់គគី) កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងត្រៀមស្ទាក់ទប់ស្កាត់មិនឲ្យប្រជាពលករឆ្លងដែនខុសច្បាប់នៅតាមច្រករបៀងផ្សេងៗ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះដែរ កម្លាំងមួយផ្នែកទៀតបានធ្វើការសហការជាមួយកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទក្នុងខេត្ត ប្រចាំការការពារពលករខ្មែរនៅតាមទីតាំងមណ្ឌល ចត្តាឡីស័កទាំង៨ ក្នុងខេត្តឧត្តរមានជ័យ មិនឲ្យចេញក្រៅមណ្ឌលក្នុងពេលអនុវត្តចត្តាឡីស័កតាមការណែនាំកំណត់របស់ក្រសួងសុខាភិបាលគួរជម្រាបជូនផងដែរថា គិតត្រឹមម៉ោង១៩:០០នាទីថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋសរុបចំនួន១០៤នាក់ ក្នុងនោះស្រីចំនួន៣៨នាក់ ដែលបានឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់ ហើយកងកម្លាំងទាំង៣ប្រភេទក្នុងខេត្ត សហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានសម្របសម្រួល ដោយដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងធ្វើចត្តាឡីស័កទាំង៧ ដែលបានកំណត់ទុកក្នុងខេត្តឧត្តរមានជ័យ៕

website_news/2021150202.txt · Last modified: 2021/02/15 13:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki