website_news:2021150213

មន្ត្រីស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី ជួយពលករខ្មែរ១១នាក់ ធ្វើការងារខុសច្បាប់បានត្រឡប់មកកម្ពុជាវិញ

https://www.cen.com.kh/ February 13, 2021

ភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ថា ពលករខ្មែចំនួន១១នាក់ មានស្រីម្នាក់បានមកដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីហើយ។ លោកកុយ គួង លើកឡើងថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន១១នាក់ និង ទារិកា១នាក់ ដែលបានមកធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥និង៣៥នាទីល្ងាច ។ លោកបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា មន្ត្រីស្ថានទូតបានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

website_news/2021150213.txt · Last modified: 2021/02/15 14:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki