website_news:2021150306

សមត្ថកិច្ចចម្រុះពួនស្ទាក់ចាប់ជនជាតិចិនចំនួន១៣នាក់លួចឆ្លងដែន និងមេខ្យល់ខ្មែរ៥នាក់

https://cen-news.com/ By Pen Srey Neat March 12, 2021

ខេត្តព្រៃវែង ៖ កម្លាំងសមត្ថកិច្ចចម្រុះពួនស្ទាក់ចាប់ជនជាតិចិន លួចឆ្លងដែនតាមច្រកល្បៀងអូស៊ែរ ចំនួន១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងប្តីប្រពន្ធតាកុងឡាន២នាក់ខ្មែរ និង ៣នាក់ខ្មែរបន្ថែមទៀតមេខ្យល់ និងរថយន្តពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI 75 39 ក្នុងចន្លោះបង្គោលលេខ ២៣០លើ៥ ២៣០លើ៦ ក្នុងចន្លោះបង្គោលព្រំដែនកម្ពុជា ស្រពពេលប្រទេសកំពុងមានវិបិត្តកូវីដ១៩ នៅច្រកស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាយប់រំលងអធ្រាត្រវេលាម៉ោង ៣និង២០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

កម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះនោះ មានមេខ្យល់ប្តីប្រពន្ធ២នាក់ ជាតាកុងឡាន ឈ្មោះ វ៉ន សុឃុន ភេទប្រុសអាយុ៤១ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆៃ គន្ធា អាយុ ៣៣ឆ្នាំ រស់នៅភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្តាល ។ មេខ្យល់៣នាក់ គឺ១ ឈ្មោះ ចេង ពុធ ភេទប្រុស រស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ២ ឈ្មោះ ដែន ភេទប្រុស រស់ភូមិតាប៉ុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៣ ឈ្មោះ ខ្មៅ ហៅង៉ងភេទប្រុស រស់នៅភូមិតាប៉ុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះជំនាញពាក់ព័ន្ធ កំពុងរៀបចំឯកសារកំណត់ហេតុទៅតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021150306.txt · Last modified: 2021/03/15 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki