website_news:2021150307

បង្ក្រាបមេខ្យល់នាំជនជាតិវៀតណាមឆ្លងដែនចូលកម្ពុជា ឃាត់ខ្លួន២នាក់ ខណៈជនជាតិវៀតណាម៤នាក់ ត្រូវបានបណ្តេញចេញ

http://www.freshnewsasia.com/ 2021-03-15 07:35am

(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានថ្លែងប្រាប់បណ្តាញ ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនមេខ្យល់ និងបក្ខពួកនាំមនុស្សឆ្លងដែនខុសច្បាប់ចូលកម្ពុជា ចំនួន២នាក់។ លោកបន្តថា មេខ្យល់ម្នាក់ ត្រូវបាននាំយកពីសមត្ថកិច្ចខេត្តតាកែវ ជាមួយជនជាតិវៀតណាមចំនួន៤នាក់។ ចំណែកឯកអ្នកជាប់ពាក់ព័ន្ធមេខ្យល់ម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅស្រុកកំពង់ត្រាច។ លោកឧត្តមសេនីយ៍បន្តថា មេខ្យល់នាំមនុស្សឆ្លងដែនពីវៀតណាមចូលកម្ពុជានេះ ឈ្មោះ ជា សុវណ្ណារី ភេទប្រុស អាយុ៣០ឆ្នាំ ហៅចិន ជនជាតិខ្មែរ មុខរបររត់ឡានតាក់ស៉ី ដឹកភ្ញៀវទៅកាសស៉ីណូព្រែកចាក មានទីលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត និងឈ្មោះ នាង ខេង ភេទស្រីអាយុ៥៨ ឆ្នាំ ហៅ បីហ៊ាន់ មុខរបរដឹកបារីហ៊ារ៉ូទៅប្រទេសវៀតណាម មានទីលំនៅភូមិ ព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកបន្តថា ចំពោះជនជាតិវៀតណាមចំនួន៤នាក់ បានប្រគល់ឲ្យទៅភាគីវៀតណាមវិញ៕

website_news/2021150307.txt · Last modified: 2021/03/15 11:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki