website_news:2021150601

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការទទួលពលករខ្មែរមកពីប្រទេសថៃចំនួន៤នាក់ នៅចំណុចឃុំសិរីមានជ័យ ស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 10:12 am 12 មិថុនា 2021

ខេត្តបាត់ដំបង ៖ ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាបានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែន១៣ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ឹង ម៉េត នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូនដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ាន់ សុផល មេបញ្ជាការរងផ្នែកសឹករង និងកម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការ-គ បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ពីភាគីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូ ចំនួន៤នាក់, ស្រី២នាក់ ក្នុងនោះក្មេងស្រី១នាក់ ។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំង បានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021150601.txt · Last modified: 2021/06/15 15:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki