website_news:2021150602

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចុះសហការទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន៣៤នាក់

http://cambodiapolice.com/policekh/ 11:47 am 12 មិថុនា 2021

ខេត្តបាត់ដំបង ៖ នាថ្ងៃសុក្រ ០២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជា បានដាក់បទបញ្ជាអោយលោកនាយប៉ុស្តិ៍តាមច្រកតំបន់ដែលគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើការល្បាតត្រួតពិនិត្យប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ដោយសហការជាមួយកម្លាំងយោធា និងទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ សរុបមានចំនួន៣៨នាក់, ស្រី១៩នាក់ និងក្មេង១០នាក់ ។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំរួច រថយន្តកងយោធាដឹកជញ្ជូនយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកំរៀង និងអនុវិទ្យាល័យពេជ្រចិន្តា ៕

website_news/2021150602.txt · Last modified: 2021/06/15 15:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki