website_news:2021150605

សមត្ថកិច្ចចម្រុះឃាត់ខ្លួនពលរដ្ឋខ្មែរ ប្រមាណ ១០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ និងឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ទៀត

https://gntimes.com/news/ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ១០នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ និងអ្នកបើករថយន្តម្នាក់ ខណៈកម្លាំងកំពុងដើរល្បាតខាងជើងភូមិតេជោភ្នំឆ័ត្រ ចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក កាលវេលាម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២១ ។ នេះបើតាមលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ។

លោក ជា ស្លូញ បានឲ្យដឹងទៀតថា កម្លាំងដែលបានចុះល្បាតរួមមាន កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ប្រចាំការនៅមុខខ្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ថ្នល់បំបែក សហការជាមួយម្លាំងយោធា ការពារព្រំដែកគោកលេខ៥០៣ ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែននោះគឺសុទ្ធតែបុរសទាំងអស់ មកពីខេត្តព្រៃវែង ។ ជាមួយគ្នានោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកដឹកជញ្ជូនម្នាក់ឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់ HIGHLANDER ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2AH-3897 ។ក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋទាំង ១០នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្វាយចេក ចំណែកអ្នកបើកបររថយន្តកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕ អត្ថបទ រឿង ចន្រ្ទា

website_news/2021150605.txt · Last modified: 2021/06/15 15:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki