website_news:2021150706

កងទ័ពល្បាតទាំងយប់ទាំងថ្ងៃ តាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់កូវីដបម្លែងថ្មីឆ្លងចូលតាមរយៈពលករខ្មែរ8 ម៉ោង មុន

https://kohsantepheapdaily.com.kh/ ១៣ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២០:៥៩

ខេត្តបាត់ដំបង ៖ សភាពការណ៍ប្រទេសថៃ កំពុងវាយលុកខ្លាំង ដោយវីរុសកូវីដបម្លែងថ្មី ប្រភេទ Delta ហើយនៅខេត្តមួយចំនួនជាប់ព្រំដែនប្រទេសកម្ពុជា មានពលករចំណាកស្រុក អាចនឹងវិលត្រលប់មកចូលមកខ្មែរវិញ ដូច្នេះកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បន្តល្បាតទាំងយប់ទាំងថ្ងៃ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឃាត់ខ្លួនឲ្យបាន ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័ក ។

បើយោងតាមប្រភពពីឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានចេញបញ្ជាតឹងរឹង ដល់មេបញ្ជាការរងកងពលទិសស្រុកកំរៀង ទិសស្រុកភ្នំព្រឹក និងទិសស្រុកសំពៅលូន ដែលគ្រប់គ្រងកម្លាំងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការសហការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ នាំយកជំងឺកូវីដ-១៩ ចូលក្នុងប្រទេស ត្រូវអនុវត្តហ្មត់ចត់ នូវបទបញ្ជា ដែលបានដាក់ចេញ និងស៊ើបអង្កេតកំណត់មុខសញ្ញា មេខ្យល់ឲ្យបានច្បាស់ ដើម្បីចាប់ខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ។ លោកមេបញ្ជាការ បានអំពាវនាវដល់ពលករ ដែលនឹងត្រូវត្រឡប់មកប្រទេសវិញ ត្រូវធ្វើដំណើរត្រង់មកតាមច្រកទ្វារចូលពិនិត្យតេស្តសំណាក ចូរកុំជឿពាក្យបោកប្រាស់របស់ពួកមេខ្យល់ថា កងកម្លាំងចាប់ធ្វើបាបឲ្យសោះ នេះគ្រាន់តែជាល្បិចកិច្ចកលរបស់ពួកមេខ្យល់ ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ហើយនាំបងប្អូនគេចពង្វៀងពីការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ ។ ការគេចវេសពីការធ្វើចត្តាឡីស័ក មិនត្រឹមតែគ្រោះថ្នាក់ដល់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូលទៀតផង ៕

website_news/2021150706.txt · Last modified: 2021/07/15 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki