website_news:2021150902

អាជ្ញាធរចាប់ខ្លួនអ្នកលួចឆ្លងដែនខុសច្បាប់នៅខេត្តបន្ទាយមានជ័យ

https://www.khmertimeskh.com/ September 13, 2021ខ្មែរថាមស៍

កម្លាំងល្បាតព្រំដែនបានចាប់បញ្ជូនពលករខ្មែរ ៥ នាក់ដែលបានចាកចេញពីប្រទេសថៃ ហើយបានលួចឆ្លងដែននៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខណៈពួកគេប៉ុនប៉ងឆ្លងដែនខុសច្បាប់ដើម្បីគេចពីការធ្វើចត្តាឡីស័ក។កងកម្លាំងប្រដាប់អាវុធម៉ាឡៃបានរាយការណ៍នៅថ្ងៃទី ១២ ខែកញ្ញានេះថា កម្លាំងដឹកនាំដោយមេបញ្ជាការកងពលតូចលេខ ២ នៃកងកម្លាំងប្រដាប់អាវុធ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោស្រ៊ីន លីហ៊ាង បានធ្វើការចាប់ខ្លួនពលករនៅទីតាំងដែលបានរៀបរាប់ខាងលើ ក្រោយមក ពលករទាំងនោះ ត្រូវបានធ្វើតេស្តសំណាក និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យអូរសំព័រ៕

website_news/2021150902.txt · Last modified: 2021/09/15 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki