website_news:2021151102

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹង ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សា តែបង្កប់សេវាវ៉ៃសិច

https://cen.com.kh/ Posted ByPen Srey NeatNovember 12, 2021

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានសាលាដំបូងខេត្តកណ្ដាល កាត់ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ និងបង្កាប់ឱ្យសងជំងឺចិត្ត ៥ ម៉ឺនដុល្លារ ដល់ជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងបទល្មើសសញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២០ នៅខេត្តកណ្ដាល។

លោក យន់ ណារ៉ុង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទខាងលើ មានឈ្មោះ ថៃ ម៉េងហួត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ។ ជនជាប់ចោទ សមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី ២៣ ខែ មីនា ឆ្នំា ២០២០ នៅត្រង់ក្នុងចំណុចហាងម៉ាស្សារបស់ជនជាប់ចោទ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៧៣ នៅឃុំ វិហារសួគ៌ ស្រុកវិហារសួគ៌ ខេត្តកណ្ដាល ។ ជនជាប់ចោទ ត្រូវបានតុលាការដំបូងខេត្តកណ្ដាល កាលពីខែ កក្កដា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគា កំណត់ ៥ ឆ្នាំ តែពួកគេបានប្តឹងមកកាន់សាលាឧទ្ធរណ៍ភ្នំពេញ ។

នាពេលសវនាការ ជនជាប់ចោទ ថៃ ម៉េងហួត បានឆ្លើយសារភាពថា គាត់ពិតជាបានប្រព្រឹត្តដូចការចោទប្រការមែន (បើកកន្លែងម៉ាស្សា លួចបង្កប់សេវាវ៉ៃសិច) ។ ថៃ ម៉េងហួត បានសុំអោយតុលាការឧទ្ធរណ៍ មេត្តាបន្ធូរបន្ថាយទោសដល់គាត់ផង ដើម្បីឆាប់បាន វិលត្រឡប់ជួបជុំគ្រួសារគាត់វិញ។ សំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា នៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៨ ព្រឹក៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2021151102.txt · Last modified: 2021/11/15 13:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki