website_news:2021151103

បង្រ្កាបមុខសញ្ញា នាំពលករចេញ ដោយមិនស្របច្បាប់ ដើម្បីឆ្លងដែនចូលក្នុងទឹកដីថៃចំនួន ២៥នាក់

https://cen.com.kh/ Posted ByPen Srey Neat November 13, 2021

បាត់ដំបង ៖ កងកម្លាំងវរសេនាតូចលេខ ៨១៩ បង្រ្កាបមុខសញ្ញានាំពលករចេញដោយមិនស្របច្បាប់ដើម្បីឆ្លងដែនចូលក្នុងទឹកដីថៃ ចំនួន២៥នាក់ ដែលស្ថិតនៅក្នុងភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង គោលដៅដើមពុទ្រ្ធា ហើយកម្លាំងជំនាញបានអប់រំ និងធ្វើកំណត់ហេតុ រួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀង។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរសេនាតូចលេខ ៨១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយតាមបទបញ្ជា និងមានការអនុវត្តន៍ដឹកនាំជាប់ជាប្រចាំ កងកម្លាំងវរសេនាតូចលេខ ៨១៩ កងកម្លាំងប៉ុស្តិ៍តាសែន សហការជាមួយកងកម្លាំងកងពលលេខ៥៣ និងកងកម្លាំងសឹករងស្រុក បានធ្វើការឃាត់ខ្លួនពលករដែលបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួនសរុប ២៥នាក់ ស្រី ១១នាក់ ក្មេង ០២ នាក់ ដែលស្ថិតនៅក្នុងភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង គោលដៅដើមពុទ្រ្ធា បច្ចុប្បន្នកម្លាំងជំនាញបានអប់រំ និងធ្វើកំណត់ហេតុ រួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តទៅតាមនីតិវិធីច្បាប់បន្ត៕ កូលាប

website_news/2021151103.txt · Last modified: 2021/11/15 13:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki