website_news:2021160201

ប្រមុខរាជរដ្ឋាភិបាលចេញបញ្ជាឲ្យកងទ័ពពង្រាយកម្លាំងអនុវត្តន៍វិធានការទាំងឡាយប្រឆាំងកូវីដ ១៩

https://www.rasmeinews.com/ 15 February, 2021

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅយប់ថ្ងៃទី ១៥ ខែកុម្ភៈ បានចេញបទបញ្ជាទៅកាន់កងយោធពលខេមរ ភូមិន្ទឲ្យពង្រាយកម្លាំងកងទ័ពនៅតាមព្រំដែនដើម្បីអនុវត្តន៍វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងកូវីដ១៩ ។

នៅក្នុងសារជាសម្លេងនៅក្នុងបណ្តាញសង្គមតេឡេក្រាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងដែលមានខ្លឹមសារថា៖«វង្ស ពិសេស,សៅ សុខា ,ហ៊ុន ម៉ាណែត ពង្រាយកងទ័ព ដាក់ដើម្បីអនុវត្តន៍នូវវិធានការទាំងឡាយហើយមើលអាមេប៉ូលីសៗដែលពុករលួយ លេងវាអាហ្នឹង នេត សាវឿន មើលឲ្យច្បាប់អាហ្នឹង ហើយតាមបណ្តាច្រក់អភិបាលខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី រឿងនេះអត់បានទេគ្រោះថ្នាក់ » ។ ការចេញបទបញ្ជាទាំងយប់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយមានរឿងមិនប្រក្រតីមួយចំនួនពាក់ព័ន្ធការលួចនាំមនុស្សឆ្លងដែនខុសច្បាប់តាមច្រកព្រំដែនមួយចំនួនក្នុងខេត្តបាត់ដំបងដែលមានមេខ្លោងនាំពលករចំណាកស្រុកពីប្រទេស ថៃចូលមកកម្ពុជាដោយគេចវេះពីការធ្វើចត្តាឡីស័កនៅតាមព្រំដែន។ ជាមួយនេះគរបានរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីប៉ូលីសផងដែរ ។

ជាក់ស្តែងនៅថ្ងៃ១៥ កុម្ភៈនេះ រាជរដ្ឋាភិបាលបានចេញអនុ ក្រឹត្យដកស័ក្តិនិង បណ្តេញចេញពីក្របខណ្ឌមន្ត្រីប៉ូលីសជាតិនូវអធិការនគរបាលស្រុកកំរៀងលោកគឹមពន្លកដោយ សារតែប្រព្រឹត្តិអំពើបុករលួយលួចដោះលែងមេខ្លោងនាំពលករឆ្លងដែនខុសច្បាស់ ។ នៅថ្ងៃនេះផងដែរមន្ត្រីប៉ូលីសខេត្តបាត់ដំបងក៏បានឃាត់រថយន្តតាក់ស៊ីមួយគ្រឿងដឹកពលករចំណាកស្រុកមកពីប្រទេសថៃរហូតដល់ទៅ៧នាក់ ដែលគេចវេះពីការធ្វើចត្តាឡីស័កនិងកម្លាំងចម្រុះនៅច្រកទ្វារ អន្តរជាតិដូងខេត្តបាត់ដំបងបានឆែកក្នុងរថយន្តដឹកស្វាយ ១គ្រឿងដោយមានបង្កប់ពលករមកពីប្រទេសថៃចំនួន៥នាក់ ។ ក្នុងចំណោមពលករទាំង៥ មានខ្មែរ ៤នាក់និងនារី វៀតណាមម្នាក់ ៕

website_news/2021160201.txt · Last modified: 2021/02/17 12:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki