website_news:2021160208

ឆែកឆេររថយន្តដឹកទំនិញគ្រប់ប្រភេទ ចៀសវាងការបន្លំលាក់ខ្លួនពលករចេញពីប្រទេសថៃ ដោយសហការជាមួយប៉ូលិសចរាចរណ៍

https://www.rasmeinews.com/ 15 February, 2021

ដោយ: គ្រញូង / បាត់ដំបង: នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អូន សុខសិលា នាយសេនាធិការរងទទួលបន្ទុកការងារព្រំដែន និងសហការី បានចុះត្រួតពិនិត្យច្រកអន្តរជាតិដូង, ច្រកចាន់គីរី និងច្រកតំបន់ អូរអន្លក់ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ត្រី អូន សុខសិលាបានធ្វើការណែនាំដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាថៃត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដោយសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ការលបលួចចូលតាមច្រកព្រំដែន ចំពោះពលករខ្មែរឆ្លងពីប្រទេថៃ ចូលមកប្រទេសកម្ពុជា ដោយអនុវត្តតាមវិធានការសុខាភិបាល គឺត្រូវតែបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល និងជាពិសេសត្រូវថែរក្សាសុខភាពកងកម្លាំង ព្រមទាំងត្រូវរឹតបន្តឹងការឆែកឆេររថយន្តដឹកទំនិញគ្រប់ប្រភេទ ចៀសវាងការបន្លំលួចលាក់ខ្លួនពលករចេញពីប្រទេសថៃនូវគ្រប់រូបភាព ដោយសហការជាមួយប៉ូលិសចរាចរណ៍ផ្លូវគោកគ្រប់ផ្លូវេជាតិ ផ្លូវខេត្តនិងផ្លូវលំជនបទ ដើម្បីធ្វើការឆែកឆេររកពលករដែលធ្វើដំណើរចូលពីប្រទេសថៃមកស្រុកកំណើតមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ៕

website_news/2021160208.txt · Last modified: 2021/02/17 13:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki