website_news:2021160604

ស្ត្រីពលករខ្មែរម្នាក់របួសបាក់ជើងដោយរថយន្តកៀរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញក្នុងចំណោមពលករជាង១០០នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey១៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៥២

បន្ទាយមានជ័យ ៖ ស្ត្រីជាពលករខ្មែរម្នាក់របួសធ្ងន់បាក់ជើងដោយរថយន្តកៀដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ក្នុងចំណោមពលករជាង១០០នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ។ ដោយយោងតាមរបាយការណ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅច្រករបៀងប៉ុស្តិ៍ចំប៉ក់ ឃុំបឹងបេង ស្រុកម៉ាឡៃ មានពលករខ្មែរចំនួន១៧នាក់ ស្រី៩នាក់ ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះ ស្រី ម៉ន អាយុ៣០ឆ្នាំរស់នៅភូមិ.ឃុំកោះចិន ស្រុកពញលឺ ខេត្តកណ្តាល របួសធ្ងន់បាក់កជើងស្តាំ ដោយរថយន្តកៀនៅប្រទេសថៃ ។

ច្រកអូរបីជាន់ស្រុកអូរជ្រៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃដែលទទួលនៅមណ្ឌលសំចតច្រុកអូរបីជាន់ មានចំនួន៧៤នាក់ ស្រី៣៥នាក់ និងច្រកតំបន់ព្រំដែនបឹងត្រកួន មានចំនួន២១នាក់ ស្រី១០នាក់ និងកុមារ២នាក់ ។

ចំពោះពលករដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ដែលត្រូវបានក្រុមការងារទទួលតាមច្រកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានច្រកអូរបីជាន់ស្រុកអូរជ្រៅ ច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក និងច្រករបៀងប៉ុស្តិ៍ចំប៉ក់ស្រុកម៉ាឡៃ រយៈពេល១ថ្ងៃ មានចំនួន១១២នាក់ ក្រោយពេលដែលក្រុមការងារពិនិត្យសុខភាព និងទទួលអាហារសម្រន់ ហើយបានធ្វើការណែនាំហើយត្រូវបានដឹកជញ្ជូនទៅដាក់នៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ៕

website_news/2021160604.txt · Last modified: 2021/06/16 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki