website_news:2021160606

ឃាត់ខ្លួនជនបរទេសមួយរូបពាក់ព័ន្ធ បទពេស្យាចារលើកុមារីរហូតដល់ទៅ៤នាក់

https://kohsantepheapdaily.com.kh/ Siem Reap១៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៦:១០

ខេត្តសៀមរាប ៖ តុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានសម្រេចឃុំខ្លួនជនបរទេសម្នាក់ ពីបទ ទិញពេស្សាចារលើកុមារ។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឱ្យដឹងថា ជនបរទេសនេះ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ លោកបន្តថា ដំណើររឿង គឺកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម្តាយក្មេងរងគ្រោះចំនួន៤នាក់ បានមកដាក់ពាក្យបណ្តឹងទៅលើជនបរទេសម្នាក់មិនស្គាល់ឈ្មោះ និងសញ្ញាតិ ប៉ុន្តែតែក្មេងៗស្គាល់មុខច្បាស់ ហើយហៅថា Teacher។ ក្រោយពីទទួលបានពាក្យបណ្តឹងរួច សមត្ថកិច្ចក៏បានធ្វើការសម្ភាសន៍ក្មេងស្រីរងគ្រោះទាំង៤នាក់ ដែលមានអាយុចាប់ពី ៖ ទី១-ក្មេងស្រីអាយុ១២ឆ្នាំ, ២- ក្មេងស្រីអាយុ១២ឆ្នាំ, ៣- ក្មេងស្រីអាយុ១៣ឆ្នាំ និងទី៤-ក្មេងស្រីមានអាយុ១០ឆ្នាំ។លោកបានបញ្ជាក់ថា បើតាមក្មេងស្រីទាំង៤នាក់ ពួកគាត់បានបំភ្លឺថា ជនបរទេសរូបនោះបានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយទិញទូរស័ព្ទ ឱ្យម្នាក់១គ្រឿង។ បន្ទាប់មក ជនបរទេសរូបនេះបានឱ្យប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ដុល្លារ និងបានឱ្យពួកខ្លួនលេងកន្លែងសម្ងាត់របស់គាត់ ហើយគាត់បានលេងកន្លែងសម្ងាត់របស់ពួកខ្លួនវិញ ក៏ដូចជាឱបថើប។ ហើយជនបរទេសរូបនេះបានធ្វើមកសកម្មភាពលើពួកខ្លួនជាច្រើនលើក ក្នុងពេលដែលហៅពួកខ្លួនទៅជួបម្តងៗ។

លោកនាយការិយាល័យបានឱ្យដឹងទៀតថា ក្រោយពីធ្វើការសម្ភាសន៍ទៅលើក្មេងស្រីទាំ៤នាក់រួច លោកក៏បានរាយការណ៍ទៅព្រះរាជអាជ្ញា ដើម្បីសុំដីកាបើកការស៊ើបអង្គេតជាបឋម។ លុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោកក៏បានកោះហៅជនបរទេសនោះមកសាកសួរ។ លោកបានបញ្ជាក់បន្ថែមទៀតថា ជនបរទេសរូបនោះមានឈ្មោះ Xavier Vincent G ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិបែលហ្សិច ។ ហើយជនបរទេសរូបនេះក៏បានឆ្លើយថា រូបគាត់ស្គាល់ក្មេងរងគ្រោះទាំង៤នាក់នោះពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទឱ្យ ព្រមទាំងឱ្យលុយក្មេងៗនោះចាយ ហើយក៏ធ្លាប់ទិញនំចំណីឱ្យញ៉ាំ និងធ្លាប់នាំក្មេងស្រីទាំង៤នាក់នោះដើរលេងទៅកាន់ភ្នំគូលែនផងដែរ ប៉ុន្តែគាត់មិនបានបំពានផ្លូវភេទទៅលើកុមារនោះទេ។ បើតាមលោក ជា ហេង បានបញ្ជាក់ថា ក្រោយពីសាកសួរ ពិនិត្យចម្លើយស៊ីសង្វាក់គ្នា ពេលវេលាកន្លែងកើតហេតុ និងការផ្តល់លុយកាត់ ព្រមទាំងសម្ភារ:ផងនោះ លោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិទ្ធ ក៏បានបញ្ជាឱ្យឃាត់ខ្លួន ហើយតុលាការក៏សម្រេចឃុំខ្លួនជនបរទេសរូបនេះ ដោយចោទប្រកាន់ពីបទ ទិញពេស្យាចារកុមារ។ បច្ចុប្បន្នជនសង្ស័យជាជនបរទេសរូបនេះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្នហើយ៕

website_news/2021160606.txt · Last modified: 2021/06/16 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki