website_news:2021160704

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៣នាក់

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១

សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ, ច្រកព្រំ ខេត្តប៉ៃលិន និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៣នាក់ ស្រី ១១នាក់ ក្នុងនោះកុមារា ០០នាក់ កុមារី ០០នាក់ មានដូចខាងក្រោម៖

១-សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ១នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២-សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១១នាក់ ស្រី ៥នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

៣-សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៦នាក់ ស្រី ៣នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

៤-សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់( គ្មានរបាយការណ៍) ។

៥-ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

៦-ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ៥នាក់ ស្រីចំនួន ២នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ២៣នាក់ ស្រី ១១នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋមលើសុខភាព និងយកសំណាកពលករទាំងអស់ មានដូចជា ក្នុងករណីសុខភាពធម្មតាដោយតម្រូវឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅតាមខេត្ត នៃច្រកព្រំដែនខេត្តនោះ។ ក្នុងករណី មានវិជ្ជមាន ក៏តម្រូវដាក់ឱ្យព្យាបាល នៅតាមខេត្ត នៃច្រកព្រំដែនខេត្តនោះផងដែរ។ សូមបញ្ជាក់ជូនថា: ថ្ងៃនេះ ក្រុមការងារបានបញ្ជូនពលករ ដែលបញ្ចប់ធ្វើចត្តាឡីស័ក និងអ្នកព្យាបាលជាសះស្បើយមកពីបណ្តាខេត្តតាមព្រំដែន មានចំនួន ២នាក់ ស្រី ១នាក់ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021160704.txt · Last modified: 2021/07/16 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki