website_news:2021160705

ពលករខ្មែរចំណាកស្រុកប្រមាណ២០០០នាក់ បានចាកចេញពីប្រទេសថៃ

https://www.khmertimeskh.com/ Khmer July 15, 2021

ដោយសារកន្លែងធ្វើការជាច្រើនត្រូវបានបិទ ពលករចំណាកស្រុកកម្ពុជាប្រមាណជាង ២,០០០នាក់ ត្រូវបានរាយការណ៍ថា ត្រលប់មកប្រទេសកំណើតវិញដោយឆ្លងកាត់ខេត្តសូរិន តាមច្រកជាំស្រងាំ។ ពលករចំណាកស្រុកជាច្រើនបានសំរេចចិត្តត្រលប់មកប្រទេសកំណើតវិញ បន្ទាប់ពីលោក ប្រាយយុទ្ធ ចាន់ អូចា នាយករដ្ឋមន្រ្តីថៃ បានប្រកាសអោយបិទកន្លែងធ្វើការជាច្រើននៅទូទាំងទីក្រុងបាងកក ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុង ខេត្តនៅជុំវិញ និងខេត្តនៅភាគខាងត្បូងចំនួន៤ទៀត កាលពីថ្ងៃទី២៨ ខែមិថុនា។ កាលពីថ្ងៃសៅរ៍ ការរឹតត្បិតធ្វើដំណើរឆ្លងកាត់ខេត្តក៏ត្រូវបានដាក់ចេញ សម្រាប់ទីក្រុងបាងកក នុនថាបុរី ណាខនផាធុម ផាធុមថានី សាមុទ្រប្រកាន និងសាមុទ្រប្រាខន។ វិធានការណ៍រឹតត្បិត បានធ្វើអោយពលករចំណាកស្រុកប្រមាណ១០០ ទៅ ១៥០នាក់ គ្មានការងារធ្វើ។ ចំពោះពលករដែលរស់នៅក្រៅតំបន់រឹតត្បិត ពួកគេបានត្រលប់មកប្រទេសកំណើតរបស់ពួកគេវិញ។

កាលពីថ្ងៃអាទិត្យ យោងតាមមន្ទីសុខាភិបាលខេត្តឧត្តមានជ័យ ៖ ចាប់តាំពីកន្លែងធ្វើការជាច្រើនត្រូវបានបិទ ពលករចំណាកស្រុកកម្ពុជាប្រមាណ២០០០នាក់ ត្រូវបានរាយការណ៍ថាត្រលប់មកស្រុកកំណើតវិញដោយឆ្លងកាត់ច្រកត្រួតពិនិត្យព្រំដែនជាំស្រងាំ។ ក្នុងចំណោមចំនួនពលរករទាំងនេះពលករចំនួន២៣៩នាក់ត្រូវបានរកឃើញថាមានជំងឺកូវីត-១៩។

ដោយសារការរីករាលដាលគ្រោះថ្នាក់នៃវីរុស មន្រ្តីអន្តោប្រវេសន៍នៅខេត្តសូរិនបានរឹតបន្តឹងវិធានការណ៍ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់ទីតាំងជាក់លាក់សម្រាប់ពលករចំណាកស្រុកកម្ពុជា ដើម្បីត្រួតពិនិត្យរកវីរុស ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគនៅលើរបស់របរធ្វើដំណើរបស់ពួកគេ។ មន្រ្តីអន្តោប្រវេសន៍បានតំរូវអោយអ្នកគ្រប់គ្រងនាំយកពលកររបស់ខ្លួនទៅតាំងដែលបានកំណត់ទុក ដើម្បីបំបែកពួកគេកុំអោយនៅជិតអ្នកដទៃ។ ពលករមិនត្រូវបានអនុញ្ញាតអោយចាកចេញពីកន្លែងដែលបានកំណត់ទុកនោះទេ ពួកគេត្រូវបានជូនអោយឡើងជិះឡានដើម្បីឆ្លងកាត់ព្រំដែន។ នៅថ្ងៃពុធ មានករណីថ្មីចំនួន៣៣៩ ត្រូវបារកឃើញក្នុងខេត្តឆាក់ឆឺនសៅ ដែលធ្វើអោយករណីសរុបកើនឡើងដល់ ៤,៤១២ ករណី៕ Bangkok post

website_news/2021160705.txt · Last modified: 2021/07/16 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki