website_news:2021160707

សមត្ថកិច្ចនាំពលករជិត១០នាក់ទៅមណ្ឌលធ្វើចត្តាឡីស័ក

https://cambodiaflashnews.com/ by Mr Ratanak July 15, 2021

បាត់ដំបង៖ ពលករខ្មែរជិត១០នាក់បាននាំគ្នាចាកចេញពីប្រទេសថៃតាមច្រករបៀងស្រុកសំពៅលូន ត្រូវសមត្ថកិច្ចនាំយកមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មន្ត្រីបានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១នេះថា កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែន សហការជាមួយកម្លាំងចម្រុះជាច្រើនទៀត កាលពីថ្ងៃទី១៤ ខែកក្កដា បាននាំខ្លួនពលករខ្មែរប្រុសស្រីសរុបចំនួន ៨នាក់ ដែលបាន ចូលមកទឹកដីស្រុកសំពៅលូន កាត់តាមផ្លូវច្រករបៀងដែលព្យាយាមមិនចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ពលករទាំងអស់ខាងលើ បន្ទាប់ពីកម្លាំងប្រចាំគោលដៅសាកសួររួច និងបានណែនាំអប់រំឲ្យចូលរួមធ្វើជាពលរដ្ឋល្អ អនុវត្តការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងចូលរួមជាមួយក្រុមគ្រូពេទ្យ ធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕ ដោយ៖ព្រះអង្គខ្មៅ

website_news/2021160707.txt · Last modified: 2021/07/16 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki