website_news:2021160801

អាជ្ញាធរខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ សុំកុំឲ្យមានការបញ្ជូនពលករខ្មែរ មកជាគំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់

https://cen.com.kh/ Posted ByPen Srey NeatAugust 13, 2021

ខេត្តបន្ទាយមានជ័យ ៖ ជួបពិភាក្សាដើម្បីដោះស្រាយកិច្ចការបន្ទាន់ជាមួយភាគីថៃ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បានជួបពិភាក្សាកិច្ចការងារមួយចំនួនជាមួយ ឯកឧត្តមអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តស្រះកែវ ផ្តោតលើចំណុចសំខាន់មួយចំនួន ដូចជា ដោយសារស្ថានភាព នៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីDelta និងមានការបិទព្រំដែន មិនឲ្យបងប្អូនចូលមកទឹកដីកម្ពុជា ១៤ថ្ងៃ ដូច្នេះខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្របសម្រួលដោះស្រាយ បញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំឲ្យមានការបញ្ជូនបងប្អូនមកជាគំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់ មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល។ ដោយទទួលបានគោលការណ៍ឯកភាព លើកមុន ពាក់ព័ន្ធការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មីនឹងអនុញ្ញាតជាគោលការណ៍ រៀបចំការចាក់វ៉ាក់សាំង លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរ ក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម ។

ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងបងប្អូនពលករ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មីDelta៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021160801.txt · Last modified: 2021/08/16 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki